ប្រសិនបើអ្នកមានគម្រោងបើកបរលើផ្លូវបង់ប្រាក់ ហើយចង់ស្វែងយល់ពីរបៀបដែលផ្លូវបង់ប្រាក់ដំណើរការក្នុងរដ្ឋវិចថូរៀ ឬបានទទួលការទំនាក់ទំនងអំពីថ្លៃ ផ្លូវបង់ប្រាក់ដែលមិនបានបង់តាមអ៊ីមែល សារ SMS ឬសំបុត្រតាមប្រៃសណីយ៍ ទំព័រនេះនឹងមានប្រយោជន៍។
ផ្លូវបង់ប្រាក់របស់ទីក្រុងមែលប៊ន ផ្តល់ឱ្យអ្នកនូវមធ្យោបាយងាយស្រួល និងមានសុវត្ថិភាពក្នុងការធ្វើដំណើរជុំវិញទីក្រុង។ អ្នកត្រូវតែបង់ដើម្បីប្រើផ្លូវបង់ប្រាក់ទាំងនេះ។
ដើម្បីភាពងាយស្រួលរបស់អ្នក អ្នកមិនចាំបាច់ឈប់ដើម្បីបង់ប្រាក់នៅលើផ្លូវបង់ប្រាក់អូស្ត្រាលីទេ។ មិនមានកន្លែងបង់ប្រាក់ ឬច្រករបាំងបង់ប្រាក់ទេ ហើយក៏មិនប្រើសាច់ប្រាក់ដែរ - ការបង់ប្រាក់គឺដំណើរការតាមប្រព័ន្ឋអេឡិចត្រូនិក។
នៅពេលអ្នកបើកបរលើផ្លូវបង់ប្រាក់ រូបភាពនៃផ្លាកលេខរថយន្តរបស់អ្នកត្រូវបានថតនៅចំណុចបង់ប្រាក់។ បន្ទាប់មក ថ្លៃសេវាត្រូវបានគិតប្រាក់ទៅក្នុងគណនី ផ្លូវបង់ប្រាក់ ឬសំបុត្រធ្វើដំណើររបស់អ្នក។ ប្រសិនបើអ្នកមិនមានក្នុងគណនីផ្លូវបង់ប្រាក់ទេ ម្ចាស់រថយន្តដែលបានចុះឈ្មោះអាចទទួលបានការទំនាក់ទំនងមួយអំពីថ្លៃផ្លូវបង់ប្រាក់ដែលមិនបានបង់តាមអ៊ីមែល សារ SMS ឬសំបុត្រតាមប្រៃសណីយ៍។

ឧទាហរណ៍នៃផ្លាកសញ្ញាផ្លូវបង់ប្រាក់ក្នុងរដ្ឋវិចថូរៀ
នៅរដ្ឋវិចថូរៀ ផ្លូវបង់ប្រាក់មានសញ្ញាពណ៌ខៀវដែលប្លែកគ្នាជាមួយអក្សរពណ៌លឿង។ អ្នកនឹងឃើញសញ្ញាទាំងនេះ ពេលអ្នកចូលទៅជិត និងតាមបណ្តោយផ្លូវបង់ប្រាក់នោះ។

អ្នកអាចពិនិត្យមើលជម្រើសផ្លូវរបស់អ្នកដោយប្រើ ឧបករណ៍ប្រៀបធៀបការធ្វើដំណើរ មុនពេលអ្នកបើកបរ។
អ្នកប្រហែលជាមានគណនីរួចហើយសម្រាប់អ្វីៗដែលអ្នកប្រើជារៀងរាល់ថ្ងៃ ដូចជាទូរសព្ទ អ៊ីនធឺណិត ឬអគ្គិសនី។ គណនីផ្លូវបង់ប្រាក់ Linkt ដំណើរការដូចគ្នា ប៉ុន្តែសម្រាប់ការធ្វើដំណើរតាមផ្លូវបង់ប្រាក់របស់អ្នក។
នៅពេលដែលវាត្រូវបានដំឡើងជាមួយនឹងការបង់ប្រាក់ដោយស្វ័យប្រវត្តិដែលបានជ្រើសរើស ហើយ អ្នកបានបញ្ចូលលេខផ្លាករថយន្តរបស់អ្នកត្រឹមត្រូវ នោះផ្លូវបង់ប្រាក់របស់អ្នកត្រូវបានបង់ដោយស្វ័យប្រវត្តិ រៀងរាល់ពេលដែលអ្នកបើកបររថយន្តនោះ។
ជាមួយនឹងគណនីផ្លូវបង់ប្រាក់ Linkt អ្នកអាច៖
អ្នកអាចទទួលបានការទំនាក់ទំនងមួយអំពីថ្លៃផ្លូវបង់ប្រាក់ដែលមិនបានបង់តាមអ៊ីមែល សារ SMS ឬសំបុត្រតាមប្រៃសណីយ៍ – នេះជាឱកាសមួយក្នុងការទូទាត់ថ្លៃផ្លូវបង់ប្រាក់នោះ។
ប្រសិនបើអ្នកនៅតែមិនបានបង់ប្រាក់ វិធានការឱ្យអនុលោមតាមច្បាប់អាចចាប់ផ្តើម ហើយអាចរួមបញ្ចូលការទាមទារបំណុល ការជូនដំណឹងអំពីការពិន័យ (ការផាកពិន័យ) ការព្យួរបញ្ជីចុះឈ្មោះរថយន្តយន្ត ឬប័ណ្ណបើកបរ ឬការចាត់វិធានការតាមផ្លូវច្បាប់។ វាចាំបាច់ក្នុងការទូទាត់ថ្លៃផ្លូវបង់ប្រាក់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ជំនួយ Linkt
ប្រសិនបើអ្នកមានបញ្ហាហិរញ្ញវត្ថុក្នុងការទូទាត់ថ្លៃផ្លូវបង់ប្រាក់របស់អ្នក ក្រុមការងាររបស់យើងនៅជំនួយ Linkt នៅទីនេះដើម្បីជួយ។ យើងអាចធ្វើការជាមួយអ្នកលើផែនការបង់ប្រាក់ដែលសាកសមនឹងស្ថានភាពរបស់អ្នក។ វាជាការល្អបំផុតក្នុងការទាក់ទងឱ្យបានឆាប់ ដូច្នេះយើងអាចស្វែងរកជម្រើសត្រឹមត្រូវសម្រាប់អ្នក។
អ្នកអាចរៀបចំផែនការការធ្វើដំណើររបស់អ្នក មុនពេលអ្នកបើកបរដោយប្រើ ឧបករណ៍គិតថ្លៃផ្លូវបង់ប្រាក់របស់ Linkt និង ការប្រៀបធៀបការធ្វើដំណើរ ដើម្បីប្រៀបធៀបផ្លូវដែលបង់ប្រាក់ និងផ្លូវមិនបង់ប្រាក់។ កម្មវិធី apps រុករក ដូចជា Waze និង Google Maps ក៏បង្ហាញតម្លៃផ្លូវបង់ប្រាក់ រួមជាមួយនឹងពេលវេលាបើកបរដែលបានប៉ាន់ស្មាន ដូច្នេះអ្នកអាចជ្រើសរើសផ្លូវដែលដំណើរការល្អបំផុតសម្រាប់អ្នក និងជៀសវាងផ្លូវបង់ប្រាក់ ប្រសិនបើចាំបាច់។
1300 767 865
ត្រូវការជំនួយជាភាសារបស់អ្នកទេ?
អ្នកអាចនិយាយជាមួយអ្នកបកប្រែផ្ទាល់មាត់ ដើម្បីជួយអ្នកឱ្យយល់បន្ថែមអំពីការគិតថ្លៃផ្លូវបង់ប្រាក់ ការទំនាក់ទំនងណាមួយដែលអ្នកប្រហែលជាបានទទួល ឬបើកគណនីតាមទូរសព្ទ។
13 14 50
ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានគ្រប់គ្រងដោយយកចិត្តទុកដាក់។
យើងប្រមូល និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដើម្បីគ្រប់គ្រងគណនីរបស់អ្នក ដំណើរការបង់ប្រាក់ និងផ្តល់ការគាំទ្រនៅពេលដែលអ្នកត្រូវការវា។ ព័ត៌មានទាំងអស់ត្រូវបានគ្រប់គ្រងដោយអនុលោមតាមច្បាប់ឯកជនភាពអូស្ត្រាលី។ គោលនយោបាយការលំបាកខ្វះខាតរបស់យើងពន្យល់ពីរបៀបដែលយើងកំណត់អត្តសញ្ញាណ និងជួយមនុស្សដែលកំពុងជួបប្រទះការលំបាកខ្វះខាត។គោលនយោបាយការលំបាកខ្វះខាត របស់យើងពន្យល់ពីរបៀបដែលយើងកំណត់អត្តសញ្ញាណ និងជួយមនុស្សដែលកំពុងជួបប្រទះការលំបាកខ្វះខាត។ គោលការណ៍ឯកជនភាព របស់យើងពន្យល់ពីរបៀបដែលយើងប្រមូល ប្រើប្រាស់ និងលាតត្រដាងព័ត៌មានផ្ទាល់ខ្លួន (រួមទាំងព័ត៌មានផ្ទាល់ខ្លួនដែលរសើប)។